ព្រះត្រៃបិដក ភាគ ២៨
[១៥៥] ពាក្យថា ម្នាលភិក្ខុ បុរសនេះ មានផស្សាយតនៈ៦ ដូច្នេះនុ៎ះ យើងបានពោលហើយ។ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ចក្ខុ ជាផស្សាយតនៈ១ សោតៈ ជាផស្សាយតនៈ១ ឃានៈ ជាផស្សាយតនៈ១ ជិវ្ហា ជាផស្សាយតនៈ១ កាយ ជាផស្សាយតនៈ១ មនោ ជាផស្សាយតនៈ១។ ពាក្យណា ដែលយើងបានពោលហើយថា ម្នាលភិក្ខុ បុរសនេះ មានផស្សាយតនៈ៦ ដូច្នេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៥៦] ពាក្យថា ម្នាលភិក្ខុ បុរសនេះមានមនោបវិចារៈ១៨ ដូច្នេះនុ៎ះ យើងបានពោលហើយ។ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ បុគ្គល បានឃើញរូបដោយភ្នែក ហើយពិចារណារូប ដែលជាទីតាំង
(១) នៃសោមនស្សវេទនា ពិចារណារូបដែលជាទីតាំងនៃទោមនស្សវេទនា ពិចារណារូប ដែលជាទីតាំង នៃឧបេក្ខាវេទនា ស្តាប់សំឡេងដោយត្រចៀក។បេ។ ហិតក្លិនដោយច្រមុះ... ទទួលរសដោយអណ្តាត... ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ...
(១) ជាហេតុឲ្យកើតសោមនស្សវេទនា។
ID: 636848217945463615
ទៅកាន់ទំព័រ៖