ព្រះត្រៃបិដក ភាគ ២៨
ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយពិចារណាធម៌ ដែលជាទីតាំងនៃសោមនស្សវេទនា ពិចារណាធម៌ ដែលជាទីតាំងនៃទោមនស្សវេទនា ពិចារណាធម៌ ដែលជាទីតាំងនៃឧបេក្ខាវេទនា ត្រូវជាសោមនស្សុបវិចារៈ៦ ទោមនស្សុបវិចារៈ៦ ឧបេក្ខូបវិចារៈ៦ ដោយប្រការដូច្នេះ។ ពាក្យណា ដែលយើងបានពោលហើយថា ម្នាលភិក្ខុ បុរសនេះ មានមនោបវិចារៈ ១៨ ដូច្នេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៥៧] ពាក្យថា ម្នាលភិក្ខុ បុរសនេះ មានអធិដ្ឋាន
(១) ៤ ដូច្នេះនុ៎ះ យើងបានពោលហើយ។ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ បុរសមានអធិដ្ឋានក្នុងបញ្ញា១ មានអធិដ្ឋានក្នុងសច្ចៈ១ មានអធិដ្ឋានក្នុងចាគៈ១ មានអធិដ្ឋានក្នុងឧបសមៈ
(២) ១។ ពាក្យណា ដែលយើងបានពោលហើយថា ម្នាលភិក្ខុ បុរសនេះ មានអធិដ្ឋាន៤ ដូច្នេះ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
(១) ការតម្កល់ចិត្តទុក។ (២) ការរម្ងាប់កិលេស ដូចគ្នានឹងសន្តិ ដែលបានពោលរួចហើយ ខាងដើម។
ID: 636848223691892292
ទៅកាន់ទំព័រ៖