ព្រះត្រៃបិដក ភាគ ២៨
មួយទៀត បឋវីធាតុខាងក្នុងណាក្តី បឋវីធាតុខាងក្រៅណាក្តី ទាំងពីរនេះ ជាបឋវីធាតុដូចគ្នា។ បុគ្គលគួរឃើញតាមពិតនូវបឋវីធាតុនោះ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។ លុះឃើញតាមពិត នូវបឋវីធាតុនោះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះហើយ រមែងនឿយណាយក្នុង បឋវីធាតុ រមែងញុំាងចិត្តឲ្យគ្រាកចេញអំពីបឋវីធាតុ។
[១៦០] ម្នាលភិក្ខុ ចុះអាបោធាតុ តើដូចម្តេច។ អាបោធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលភិក្ខុ អាបោធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់ជ្រាយ ជារបស់រលាយ មានវិញ្ញាណចូលទៅអាស្រ័យនៅ គឺប្រមាត់ ស្លែស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល មូត្រ ឬរបស់ដទៃណាមួយ ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់ជ្រាយ ជារបស់រលាយ មានវិញ្ញាណចូលទៅអាស្រ័យនៅ ម្នាលភិក្ខុ នេះ យើងហៅថា អាបោធាតុខាងក្នុង។ អាបោធាតុខាងក្នុងណាក្តី អាបោធាតុខាងក្រៅណាក្តី
ID: 636848224639716504
ទៅកាន់ទំព័រ៖