ព្រះត្រៃបិដក ភាគ ២៨
ម្នាលភិក្ខុ នេះហៅថា វាយោធាតុខាងក្នុង។ មួយទៀត វាយោធាតុខាងក្នុងណាក្តី វាយោធាតុខាងក្រៅណាក្តី ទាំងពីរនេះ ហៅថា វាយោធាតុដូចគ្នា។ បុគ្គលគួរឃើញតាមពិត នូវវាយោធាតុនោះ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ លុះឃើញតាមពិត នូវវាយោធាតុនោះ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះហើយ រមែងនឿយណាយក្នុងវាយោធាតុ រមែងញុំាងចិត្តឲ្យគ្រាកចេញអំពីវាយោធាតុ។
[១៦៣] ម្នាលភិក្ខុ ចុះអាកាសធាតុ តើដូចម្តេច។ អាកាសធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលភិក្ខុ ចុះអាកាសធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់សូន្យ ជារបស់ទទេ មានវិញ្ញាណចូលទៅអាស្រ័យនៅ គឺរន្ធត្រចៀក រន្ធច្រមុះ ទ្វារមាត់ និងប្រទេសសម្រាប់លេបអាហារ ដែលស៊ី ផឹក ទំពា ក្រេប ជញ្ជាប់ និងកន្លែងជាទីឋិតនៃអាហារ ដែលស៊ី ផឹក ទំពា ក្រេប ជញ្ជាប់ និងប្រទេសជាទីហូរចេញតាមចំណែកខាងក្រោម នៃអាហារដែលស៊ី ផឹក ទំពា ក្រេប ជញ្ជាប់ ឬធម្មជាតដទៃណាមួយ ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់សូន្យ
ID: 636848225987593598
ទៅកាន់ទំព័រ៖