ព្រះត្រៃបិដក ភាគ ២៨

បុគ្គល​នោះ​ ​កាល​ទទួល​អ​ទុ​ក្ខម​សុខវេទនា​ ​រមែង​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​អ​ទុ​ក្ខម​សុខវេទនា​ ​រមែង​ដឹង​ច្បាស់​ថា​ ​វេទនា​ណា​ ​ដែល​កើតអំពី​ផស្សៈ​នោះ​ ​គឺ​អ​ទុ​ក្ខម​សុខវេទនា​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ដែល​ជាហេតុ​នៃ​អ​ទុ​ក្ខម​សុខវេទនា​ ​វេទនា​នោះ​ ​ក៏​រលត់​ទៅ​ ​វេទនា​នោះ​ ​ក៏​ស្ងប់​រម្ងាប់​ ​ព្រោះ​ការ​រលត់​នៃ​ផស្សៈ​ ​ដែល​ជាហេតុ​នៃ​អ​ទុ​ក្ខម​សុខវេទនា​នោះ​ឯង​។​
 [​១៦៥​]​ ​ម្នាល​ភិក្ខុ​ ​ដូច​កំ​ដៅ​តែង​កើតមាន​ ​ភ្លើង​តែង​កើតមាន​ ​ព្រោះ​កិរិយា​ខ្ទប់​គ្នា​ ​ព្រោះ​កិរិយា​ប្រជុំ​គ្នា​ ​នៃ​កំណាត់ឈើ​ទាំងពីរ​ ​កំ​ដៅ​ណា​ ​ដែល​កើតអំពី​កិរិយា​ខ្ទប់​គ្នា​នោះ​ ​កំ​ដៅ​នោះ​ ​ក៏​រលត់​ទៅ​ ​កំ​ដៅ​នោះ​ ​ក៏​ស្ងប់​រម្ងាប់​ ​ព្រោះ​កិរិយា​ញែក​គ្នា​ ​ព្រោះ​កិរិយា​បែកគ្នា​ ​នៃ​កំណាត់ឈើ​ទាំងពីរ​នោះ​ឯង​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ ​មាន​ឧបមេយ្យ​ដូច​សុខវេទនា​ ​តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ជាហេតុ​នៃ​សុខវេទនា​ ​បុគ្គល​នោះ​ ​កាល​ទទួល​សុខវេទនា​ ​រមែង​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636848226692763932
ទៅកាន់ទំព័រ៖