ព្រះត្រៃបិដក ភាគ ២៨
សុខវេទនា រមែងដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាហេតុ នៃសុខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះការរលត់នៃផស្សៈ ជាហេតុនៃសុខវេទនានោះឯង។ ម្នាលភិក្ខុ ទុក្ខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ជាហេតុនៃទុក្ខវេទនា។ បុគ្គលនោះ កាលទទួលទុក្ខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា រមែងដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺទុក្ខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាហេតុ នៃទុក្ខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះការរលត់នៃផស្សៈ ដែលជាហេតុ នៃទុក្ខវេទនានោះឯង។ ម្នាលភិក្ខុ អទុក្ខមសុខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ជាហេតុនៃអទុក្ខមសុខវេទនា។ បុគ្គលនោះ កាលទទួលអទុក្ខមសុខវេទនា
ID: 636848226898905723
ទៅកាន់ទំព័រ៖