ព្រះត្រៃបិដក ភាគ ២៨

រមែង​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​អ​ទុ​ក្ខម​សុខវេទនា​ ​រមែង​ដឹង​ច្បាស់​ថា​ ​វេទនា​ណា​ ​ដែល​កើតអំពី​ផស្សៈ​នោះ​ ​គឺ​អ​ទុ​ក្ខម​សុខវេទនា​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ដែល​ជាហេតុ​ ​នៃ​អ​ទុ​ក្ខម​សុខវេទនា​ ​វេទនា​នោះ​ ​ក៏​រលត់​ទៅ​ ​វេទនា​នោះ​ ​ក៏​ស្ងប់​រម្ងាប់​ ​ព្រោះ​ការ​រលត់​នៃ​ផស្សៈ​ ​ដែល​ជាហេតុ​នៃ​អ​ទុ​ក្ខម​សុខវេទនា​នោះ​ឯង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ចំណែកខាង​ក្រោយ​ ​នៅសល់​តែ​ឧបេក្ខា​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​ជា​ធម្មជាត​ទន់​ផង​ ​គួរ​ដល់​ការងារ​ផង​ ​ភ្លឺ​ថ្លា​ផង​។​
 ​[​១៦៦​]​ ​ម្នាល​ភិក្ខុ​ ​ដូច​ជាងមាស​ក្តី​ ​កូនសិស្ស​របស់​ជាងមាស​ក្តី​ ​ដែល​ប្រសប់​ ​គប្បី​រៀបចំ​នូវ​ចង្ក្រាន​ស្នប់​ ​លុះ​រៀបចំ​នូវ​ចង្ក្រាន​ស្នប់​រួចហើយ​ ​គប្បី​ដុត​នូវ​មាត់​នៃ​ចង្ក្រាន​ស្នប់​ ​លុះ​ដុត​នូវ​មាត់​នៃ​ចង្ក្រាន​ស្នប់​រួចហើយ​ ​គប្បី​យក​ដង្កាប់​ចាប់​មាស​ ​ដាក់​ទៅ​ក្នុង​មាត់​នៃ​ចង្ក្រាន​ស្នប់​។​ ​គប្បី​ផ្លុំ​នូវ​មាត់​នៃ​ចង្ក្រាន​ស្នប់​នោះ​សព្វ​ៗ​កាល​ ​យក​ទឹក​ប្រស់​ព្រំ​សព្វ​ៗ​កាល​ ​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636848227132359075
ទៅកាន់ទំព័រ៖