ព្រះត្រៃបិដក ភាគ ២៨
ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខានេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់វិញ្ញាណញ្ចាយតនជ្ឈាន ហើយចម្រើនចិត្ត ជាធម៌ដ៏សមគួរ ដល់វិញ្ញាណញ្ចាយតនជ្ឈាននោះ ឧបេក្ខារបស់អាត្មាអញនេះ ដែលអាស្រ័យនូវវិញ្ញាណញ្ចាយតនជ្ឈាននោះ ដែលអែបនែបនឹងវិញ្ញាណញ្ចាយតនជ្ឈាននោះយ៉ាងនេះ ក៏គប្បីឋិតនៅអស់កាលជាយូរអង្វែង ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខានេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន ហើយចម្រើនចិត្ត ជាធម៌ដ៏សមគួរ ដល់អាកិញ្ចញ្ញាយតនជ្ឈាននោះ ឧបេក្ខារបស់អាត្មាអញនេះ ដែលអាស្រ័យនូវអាកិញ្ចញ្ញាយតនជ្ឈាននោះ ដែលអែបនែបនឹងអាកិញ្ចញ្ញាយតនជ្ឈាននោះយ៉ាងនេះ ក៏គប្បីឋិតនៅអស់កាលជាយូរអង្វែង ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខានេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយចម្រើនចិត្ត ជាធម៌ដ៏សមគួរ ដល់នេវសញ្ញានាសញ្ញាយតនជ្ឈាននោះ ឧបេក្ខារបស់អាត្មាអញនេះ ដែលអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនជ្ឈាននោះ ដែលអែបនែបនឹងនេវសញ្ញានាសញ្ញាយតនជ្ឈាននោះយ៉ាងនេះ ក៏គប្បីឋិតនៅអស់កាលជាយូរអង្វែង។ បុគ្គលនោះ តែងដឹងច្បាស់ យ៉ាងនេះថា ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខានេះ
ID: 636848227762795134
ទៅកាន់ទំព័រ៖