ព្រះត្រៃបិដក ភាគ ២៨

ដែល​បរិសុទ្ធ​យ៉ាងនេះ​ ​ផូរផង់​យ៉ាងនេះ​ ​ទៅកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ហើយ​ចម្រើន​ចិត្ត​ ​ជា​ធម៌​ដ៏​សមគួរ​ ​ដល់​អាកាសានញ្ចាយតន​ជ្ឈាន​នោះ​ ​ឈាន​នុ៎ះ​ ​នៅជា​សង្ខត​ជ្ឈាន​(​១​)​ ​ប្រសិនបើ​អាត្មាអញ​ ​បង្អោន​នូវ​ឧបេក្ខា​នេះ​ ​ដែល​បរិសុទ្ធ​យ៉ាងនេះ​ ​ផូរផង់​យ៉ាងនេះ​ ​ទៅកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ហើយ​ចម្រើន​ចិត្ត​ ​ជា​ធម៌​ដ៏​សមគួរ​ ​ដល់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​នោះ​ ​ឈាន​នុ៎ះ​ ​ក៏​នៅជា​សង្ខត​ជ្ឈាន​ ​ប្រសិនបើ​អាត្មាអញ​ ​បង្អោន​នូវ​ឧបេក្ខា​នេះ​ ​ដែល​បរិសុទ្ធ​យ៉ាងនេះ​ ​ផូរផង់​យ៉ាងនេះ​ ​ទៅកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ហើយ​ចម្រើន​ចិត្ត​ ​ជា​ធម៌​ដ៏​សមគួរ​ ​ដល់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​នោះ​ ​ឈាន​នុ៎ះ​ ​ក៏​នៅជា​សង្ខត​ជ្ឈាន​ ​ប្រសិនបើ​អាត្មាអញ​ ​បង្អោន​នូវ​ឧបេក្ខា​នេះ​ ​ដែល​បរិសុទ្ធ​យ៉ាងនេះ​ ​ផូរផង់​យ៉ាងនេះ​ ​ទៅ​កាន់​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ហើយ​ចម្រើន​ចិត្ត​ ​ជា​ធម៌​ដ៏​សមគួរ​ ​ដល់​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​នោះ​ ​ឈាន​នុ៎ះ​ ​ក៏​នៅជា​សង្ខត​ជ្ឈាន​។​ ​បុគ្គល​នោះ​ ​ក៏​លែង​តាក់តែង​ ​លែង​ត្រិះរិះ​គិត​ ​ដើម្បី​សេចក្តី​ចម្រើន​ ​ឬ​សេចក្តី​វិនាស​។​ ​
​(​១​)​ ​ប្រែថា​ ​ឈាន​នៅ​មាន​បច្ច័យ​តាក់តែង​ ​គឺ​នៅ​មាន​ជាតិ​ ​ជរា​ ​ជាប់​តាម​ ​នៅ​មាន​មរណៈ​គ្រប​សង្កត់​ ​តាំងនៅ​ក្នុង​សេចក្តី​ទុក្ខ​ ​ជា​ឈាន​នៅ​មិនមែន​ជាទី​ពឹង​មាំ​។​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636848228038730917
ទៅកាន់ទំព័រ៖