ព្រះត្រៃបិដក ភាគ ២៨

មហា​ក​ច្ចា​នភ​ទ្ទេ​ករ​ត្ត​សូត្រ​ ​ទី៣​


 [​២៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សម្រេច​ព្រះ​ឥរិយាបថ​ ​ក្នុង​ត​បោ​ទា​រាម​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​ក្រោក​ឡើង​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ហើយ​ចូល​ទៅ​រក​ស្ទឹង​ឈ្មោះ​ត​បោ​ទា​ ​ដើម្បីនឹង​ស្រលាប​ខ្លួន​។​ ​លុះ​ចុះទៅ​ស្រលាប​ខ្លួន​ ​ក្នុង​ស្ទឹង​ឈ្មោះ​ត​បោ​ទា​ស្រេចហើយ​ ​លោក​ក៏​ឡើង​មកវិញ​ ​មានតែ​ចីវរ​មួយ​ ​ឈរ​ហាល​ខ្លួន​ឲ្យ​ស្ងួត​។​ ​គ្រានោះ​ឯង​ ​កាល​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​មាន​ទេវតា​មួយ​អង្គ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញុំាង​ស្ទឹង​ឈ្មោះ​ត​បោ​ទា​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​ហើយ​ចូល​ទៅ​រក​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ឈរ​ក្នុង​ទីសម​គួរ​។​
 [​២៤​]​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​និយាយ​នឹង​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ភិក្ខុ​ ​លោក​ចាំ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​ដែល​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ឬទេ​។​ ​ម្នាល​អាវុសោ​ ​អាត្មា​មិន​ចាំ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​ ​ដែល​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ទេ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636848118454133036
ទៅកាន់ទំព័រ៖