ព្រះត្រៃបិដក ភាគ ២៨
[១៦៧] ម្នាលភិក្ខុ ដូចជាប្រទីបប្រេង តែងឆេះរុងរឿង ព្រោះអាស្រ័យប្រេងផង ព្រោះអាស្រ័យប្រឆេះផង។ អណ្តាតប្រទីបមិនមាន អាហារតែងរលត់ទៅ ព្រោះអស់ប្រេង និងប្រឆេះមុននោះផង ព្រោះមិនបានបន្ថែមប្រេង និងប្រឆេះដទៃទៀតផង យ៉ាងណាមិញ ម្នាលភិក្ខុ កាលបុគ្គលនោះ ទទួលវេទនា មានកាយជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានកាយជាទីបំផុត។ កាលទទួលវេទនា មានជីវិតជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានជីវិតជាទីបំផុត។ ដឹងច្បាស់ថា កាលបើមានរាងកាយបែកធ្លាយទៅហើយ ខាងនាយអំពីការអស់ជីវិតទៅ វេទនាទាំងពួង ដែលអាត្មាអញមិនគួរត្រេកអរ ក្នុងលោកនេះ នឹងរលត់អស់ទៅមិនមានសល់ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុ ព្រោះហេតុនោះ បុគ្គលដែលប្រកបដោយគុណធម៌យ៉ាងនេះ ទើបឈ្មោះថា ប្រកបដោយបញ្ញាធិដ្ឋាន ដ៏ឧត្តមនេះ។ ម្នាលភិក្ខុ ព្រោះថា សេចក្តីដឹងក្នុងធម៌
(១) ជាទីអស់ទៅ នៃទុក្ខទាំងពួងណា សេចក្តីដឹងនុ៎ះ ហៅថា បញ្ញាដ៏ប្រសើរក្រៃលែង។ វិមុត្តិនោះ របស់បុគ្គលនោះ ឋិតនៅក្នុងសច្ចៈ
(១) អរហត្តផល។
ID: 636848228734020685
ទៅកាន់ទំព័រ៖