ព្រះត្រៃបិដក ភាគ ២៨
ជាវិមុត្តិ មិនកម្រើក។ ម្នាលភិក្ខុ ព្រោះថា របស់ណា ដែលមានសេចក្តីវិនាសជាធម្មតា របស់នោះ ជារបស់មុសា ព្រះនិព្វានណា ដែលមានសេចក្តីមិនវិនាសជាធម្មតា ព្រះនិព្វាននោះ ជារបស់សច្ចៈ ម្នាលភិក្ខុ ព្រោះហេតុនោះ បុគ្គល ដែលប្រកបដោយគុណធម៌យ៉ាងនេះ ទើបឈ្មោះថា ប្រកបដោយ សច្ចាធិដ្ឋាន ដ៏ឧត្តមនេះ។ ម្នាលភិក្ខុ ព្រោះថា ព្រះនិព្វានណា ដែលមានសេចក្តីមិនវិនាសជាធម្មតា ព្រះនិព្វាននុ៎ះ ឈ្មោះថា ជា អរិយសច្ច ដ៏ឧត្តម។ ក៏កាលពីដើម
(១) បុគ្គលនោះ មិនទាន់ដឹងច្បាស់ តែងបំពេញ តែងកាន់យក នូវឧបធិ
(២) ទាំងឡាយ។ ឧបធិទាំងនោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជាសភាវៈដល់នូវការមិនមាន មានសភាពមិនកើតទៀត ជាធម្មតាតទៅ ម្នាលភិក្ខុ ព្រោះហេតុនោះ បុគ្គលដែលប្រកបដោយគុណធម៌យ៉ាងនេះ ទើបឈ្មោះថា ប្រកបដោយ ចាគាធិដ្ឋាន ដ៏ឧត្តមនេះ។ ម្នាលភិក្ខុ ព្រោះថា ការលះបង់ នូវឧបធិទាំងពួងណា ការលះបង់នុ៎ះ ហៅថា ចាគៈដ៏ប្រសើរក្រៃលែង។ កាលពីដើម បុគ្គលនោះ មិនទាន់ដឹងច្បាស់
(១) អំពីកាលដែលនៅជាបុថុជ្ជន។ (២) ឧបធិ៤ គឺ ខន្ធូបធិ១ កិលេសូបធិ១ អភិសង្ខារូបធិ១ បញ្ចកាមគុណូបធិ១។
ID: 636848229087000874
ទៅកាន់ទំព័រ៖