ព្រះត្រៃបិដក ភាគ ២៨
អភិជ្ឈា
(១) ឆន្ទៈ
(២) និង សារាគៈ
(៣) ក៏មាននៅ កិលេសនោះ បុគ្គលនោះ បានលះបង់ចោលហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាសភាវៈដល់នូវការមិនមាន មានសភាពមិនកើតតទៅទៀត ជាធម្មតា។ មួយទៀត កាលពីដើម បុគ្គលនោះ មិនទាន់ដឹងច្បាស់ អាឃាត
(៤) ព្យាបាទ
(៥) និង សម្បទោសៈ
(៦) ក៏មាននៅ កិលេសនោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់ចោលហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជាសភាវៈដល់នូវការមិនមាន មានសភាពមិនកើតតទៅទៀត ជាធម្មតា។ កាលពីដើម បុគ្គលនោះ មិនទាន់ដឹងច្បាស់ អវិជ្ជា
(៧) សម្មោហៈ
(៨) និង សម្បមោហៈ
(៩) ក៏មាននៅ កិលេសនោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់ចោលហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត
(១) សេចក្តីរំពៃចង់បាន។ (២) សេចក្តីប្រាថ្នា។ (៣) សេចក្តីត្រេកអរ ក្នុងកាមគុណ។ ទាំង៣បទនេះ ជាឈ្មោះនៃលោភៈ ឬរាគៈ។ (៤) គំនុំ (៥) ការញុំាងប្រយោជន៍ និងសុខរបស់អ្នកដទៃ ឲ្យវិនាស។ (៦) ការប្រទូស្ត។ ទាំង៣បទនេះ ជាឈ្មោះនៃទោសៈ។ (៧) សេចក្តីមិនដឹង (៨) សេចក្តីវង្វេង (៩) សេចក្តីភាន់ច្រឡំ។ ទាំង៣បទនេះ ជាឈ្មោះនៃមោហៈ។
ID: 636848229710096513
ទៅកាន់ទំព័រ៖