ព្រះត្រៃបិដក ភាគ ២៨

ជាស​ភាវៈ​ដល់​នូវ​ការ​មិន​មាន​ ​មាន​សភាព​មិនកើត​តទៅទៀត​ ​ជា​ធម្មតា​ ​ម្នាល​ភិក្ខុ​ ​ព្រោះហេតុនោះ​ ​បុគ្គល​ដែល​ប្រកបដោយ​គុណធម៌​យ៉ាងនេះ​ ​ទើប​ឈ្មោះថា​ ​ប្រកបដោយ​ ​ឧប​សមាធិ​ដ្ឋាន​ ​ដ៏​ឧត្តម​នេះ​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះថា​ ​ការ​រម្ងាប់​នូវ​រាគៈ​ ​ទោសៈ​ ​និង​មោហៈ​ទាំងឡាយ​ណា​ ​ការ​រម្ងាប់​នុ៎ះ​ ​ឈ្មោះថា​ ​ឧប​សមៈ​ ​ដ៏​ប្រសើរ​ក្រៃលែង​។​ ​ពាក្យ​ណា​ ​ដែល​យើង​ពោល​ហើយ​ថា​ ​បុគ្គល​នោះ​ ​មិន​គួរ​បណ្តែតបណ្តោយ​បញ្ញា​(​១​)​ ​គួរ​រក្សា​រឿយ​ៗ​ ​នូវ​សច្ចៈ​ ​គួរ​ចម្រើ​នរឿយៗ​ ​នូវ​ចាគៈ​ ​គួរ​សិក្សា​នូវ​សន្តិ​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​យើង​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​
 [​១៦៨​]​ ​ពាក្យ​ថា​សេចក្តី​សំគាល់​ ​និង​សេចក្តី​វិលវល់​ ​តែង​មិន​ប្រព្រឹត្តទៅ​កាន់​បុគ្គល​ដែល​ឋិតនៅ​ ​ក្នុង​អធិដ្ឋាន​ទាំងឡាយ​ណា​ ​កាលបើ​សេចក្តី​សំគាល់​ ​និង​សេចក្តី​វិលវល់​ ​មិន​ប្រព្រឹត្តទៅ​ហើយ​ ​បុគ្គល​នោះ​ ​យើង​ហៅថា​ ​ជា​អ្នកប្រាជ្ញ​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​ដូច្នេះ​នុ៎ះ​ ​យើង​បាន​ពោល​ហើយ​។​ ​ពាក្យ​នុ៎ះ​ ​យើង​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​
​(​១​)​ ​បាន​សេចក្តី​ថា​ ​មិន​គួរ​បណ្តែតបណ្តោយ​បញ្ញា​ ​គួរតែ​យក​បញ្ញា​ទៅ​ពិចារណា​ធាតុ​ ​ទាំង៦នោះ​ ​ឲ្យ​ឃើញថា​ ​មិនមែន​របស់​ខ្លួន​ ​មិនមែន​ខ្លឹមសារ​ ​ហើយ​នឿយណាយ​ ​នឹង​ធាតុ​ទាំង៦នោះ​ ​ញុំាង​ចិត្ត​ឲ្យ​គ្រាក​ចេញ​ ​អំពី​ធាតុ​ទាំង៦នោះ​។​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636848230038195280
ទៅកាន់ទំព័រ៖