ព្រះត្រៃបិដក ភាគ ២៨
ម្នាលភិក្ខុ សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ កើតមានឥឡូវនេះ សេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ មិនកើតមានឥឡូវនេះ សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹងកើតមាន សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹងមិនកើតមាន សេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ នឹងមានរូប សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹងមិនមានរូប សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹងមានសញ្ញា សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹងមិនមានសញ្ញា សេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ មានសញ្ញាក៏មិនមែន មិនមានសញ្ញា ក៏មិនមែន។ ម្នាលភិក្ខុ សេចក្តីសំគាល់ ឈ្មោះថា ជារោគ សេចក្តីសំគាល់ ឈ្មោះថា ជាបូស សេចក្តីសំគាល់ ឈ្មោះថា ជាសរ។ ម្នាលភិក្ខុ បុគ្គលនោះ យើងហៅថា ជាអ្នកប្រាជ្ញ មានចិត្តស្ងប់រម្ងាប់ ព្រោះតែការប្រព្រឹត្តិកន្លង នូវសេចក្តីសំគាល់ទាំងពួងបាន។ ម្នាលភិក្ខុ ឯអ្នកប្រាជ្ញ ដែលមានចិត្តស្ងប់រម្ងាប់ រមែងលែងកើត លែងចាស់ លែងស្លាប់ លែងស្អប់
ID: 636848230242906988
ទៅកាន់ទំព័រ៖