ព្រះត្រៃបិដក ភាគ ២៨

[​២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​បុគ្គល​មិន​គប្បី​អាឡោះ​អា​ឡ័យ​បញ្ចក្ខន្ធ​ ​ដែល​កន្លងទៅ​ហើយ​ ​មិន​គប្បី​ប្រាថ្នា​បញ្ចក្ខន្ធ​ ​ដែល​មិនទាន់​មកដល់​ទេ​ ​ព្រោះ​បញ្ចក្ខន្ធ​ណា​ ​ជា​អតីត​ ​បញ្ចក្ខន្ធ​នោះ​ ​កន្លង​ហួសទៅហើយ​ ​បញ្ចក្ខន្ធ​ណា​ ​ជា​អនាគត​ ​បញ្ចក្ខន្ធ​នោះ​ ​ក៏​មិនទាន់​មកដល់​ ​មួយទៀត​ ​បុគ្គល​ណា​ ​ឃើញច្បាស់​ ​នូវ​ធម៌​ជា​បច្ចុប្បន្ន​ ​ក្នុង​ទី​នោះ​ៗ​ ​បុគ្គល​នោះ​ ​លុះ​ដឹង​ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ដែល​មិន​រសេមរសាម​(​១​)​ ​និង​មិនបាន​កម្រើក​ ​(​ដោយ​ពួក​កិលេស​)​ ​គប្បី​ចម្រើន​ឲ្យ​រឿយ​ៗ​ ​នូវ​ផល​សមាបត្តិ​ ​ដែល​ជា​អារម្មណ៍​ ​របស់​ព្រះនិព្វាន​នោះ​ ​ឯ​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​បុគ្គល​គួរតែ​ធ្វើ​ក្នុងថ្ងៃនេះ​ឯង​ ​អ្នកណា​នឹង​ដឹង​ថា​ ​សេចក្តី​ស្លាប់​ ​នឹង​មាន​ក្នុង​ថ្ងៃស្អែក​បាន​ ​ព្រោះថា​ ​ការ​តទល់​របស់​យើង​ ​ចំពោះ​មច្ចុ​ ​ដែល​មាន​សេនា​ដ៏​ច្រើន​នោះ​ ​មិន​មាន​សោះ​ឡើយ​ ​អ្នកប្រាជ្ញ​ដែល​ស្ងប់​ទុក្ខ​ហើយ​ ​តែង​ហៅ​បុគ្គល​ ​ដែល​មាន​វិហារធម៌​យ៉ាងនេះ​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កិលេស​ ​ជា​អ្នក​មិន​ខ្ជិលច្រអូស​ ​អស់​យប់​ ​និង​ថ្ងៃ​នោះ​ឯង​ ​ថា​ជា​អ្នកមាន​រាត្រី​មួយ​ដ៏​ចម្រើន​។​

​(​១​)​ ​ប្រែថា​ ​មិន​ងីកងាក​ក៏បាន​។​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636848113361171736
ទៅកាន់ទំព័រ៖