ព្រះត្រៃបិដក ភាគ ២៨
ម្នាលអាវុសោ ចុះអ្នកចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គល ដែលមានរាត្រីមួយដ៏ចម្រើនឬទេ។ បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គល ដែលមានរាត្រីមួយដ៏ចម្រើនដែរ បពិត្រភិក្ខុ ចុះលោកចាំគាថា មានរាត្រីមួយដ៏ចម្រើនឬទេ។ ម្នាលអាវុសោ អាត្មាមិនចាំគាថាមានរាត្រីមួយដ៏ចម្រើនទេ ម្នាលអាវុសោ ចុះអ្នកចាំគាថាមានរាត្រីមួយដ៏ចម្រើនឬទេ។ បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនចាំគាថាមានរាត្រីមួយដ៏ចម្រើនដែរ បពិត្រភិក្ខុ ចូរលោករៀន នូវឧទ្ទេស និងវិភង្គ របស់បុគ្គលមានរាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ចូរលោកទន្ទេញ នូវឧទ្ទេស និងវិភង្គ របស់បុគ្គល មានរាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ចូរលោកចាំទុក នូវឧទ្ទេស និងវិភង្គ របស់បុគ្គល មានរាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ព្រោះឧទ្ទេស និងវិភង្គ របស់បុគ្គលមានរាត្រីមួយដ៏ចម្រើន ជាធម៌ប្រកបដោយប្រយោជន៍ ហើយជាខាងដើម នៃមគ្គព្រហ្មចារ្យ។ ទេវតានោះ បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏បាត់ក្នុងទីនោះទៅ។
[២៥] គ្រានោះឯង ព្រះសមិទ្ធិមានអាយុ លុះកន្លងរាត្រីនោះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។
ID: 636848118717118078
ទៅកាន់ទំព័រ៖