ព្រះត្រៃបិដក ភាគ ២៨
លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កុលបុត្តឈ្មោះ បុក្កុសាតិ ណា ដែលព្រះមានព្រះភាគ ទ្រង់ប្រដៅ ដោយឱវាទសង្ខេប បុក្កុសាតិកុលបុត្តនោះ ធ្វើមរណកាលទៅហើយ ចុះគតិ និងបរលោក របស់បុក្កុសាតិកុលបុត្តនោះ តើដូចម្តេច។
[១៧២] ម្នាលភិក្ខុទាំងឡាយ បុក្កុសាតិកុលបុត្តជាបណ្ឌិត បានដល់នូវធម៌ ដ៏សមគួរដល់ធម៌ មិនបាច់ញុំាងតថាគតឲ្យនឿយព្រួយ ព្រោះធម៌ជាហេតុ ម្នាលភិក្ខុទាំងឡាយ បុក្កុសាតិកុលបុត្ត ជាឱបបាតិកៈ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ ទាំង៥ ហើយបរិនិព្វាន ក្នុងលោកនោះតែម្តង មានសភាពមិនបានត្រឡប់ចាកលោកនោះមកវិញឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។
ចប់ ធាតុវិភង្គសូត្រ ជាគម្រប់១០។
ID: 636848231353960537
ទៅកាន់ទំព័រ៖