ព្រះត្រៃបិដក ភាគ ២៨
សច្ចវិភង្គសូត្រ ទី១១
[១៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១៧៤] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម្មចក្រដ៏ប្រសើរ ដែលតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ឲ្យប្រព្រឹត្តទៅ ក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី ជាធម្មចក្រ ដែលសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយក្តី ក្នុងលោក មិនអាចធ្វើបដិវត្តិបាន គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការវែកញែក និងការធ្វើឲ្យងាយ នូវអរិយសច្ចទាំង៤ អរិយសច្ចទាំង៤ តើដូចម្តេច គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការវែកញែក និងការធ្វើឲ្យងាយ នូវទុក្ខអរិយសច្ច១
ID: 636848231688019644
ទៅកាន់ទំព័រ៖