ព្រះត្រៃបិដក ភាគ ២៨
ម្នាលអាវុសោទាំងឡាយ ទោមនស្ស តើដូចម្តេច ម្នាលអាវុសោទាំងឡាយ សេចក្តីលំបាកក្នុងចិត្ត ការមិនសប្បាយចិត្ត សេចក្តីទុក្ខកើតអំពីមនោសម្ផ័ស្ស ការទទួលអារម្មណ៍មិនជាទីសប្បាយណា ម្នាលអាវុសោទាំងឡាយ នេះហៅថា ទោមនស្ស។ ម្នាលអាវុសោទាំងឡាយ ឧបាយាសៈ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ សេចក្តីតានតឹង ការចង្អៀតចិត្ត ការខ្ទាំងខ្ទាស់ ការតឹងចិត្តណា របស់សត្វដែលប្រកបដោយសេចក្តីវិនាសណាមួយ ឬត្រូវសេចក្តីទុក្ខណាមួយប៉ះពាល់ហើយ ម្នាលអាវុសោទាំងឡាយ នេះហៅថា ឧបាយាសៈ។ ម្នាលអាវុសោទាំងឡាយ យម្បិច្ឆំ ន លភតិ តម្បិទុក្ខ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលមានជាតិជាធម្មតា រមែងមានសេចក្តីប្រាថ្នាយ៉ាងនេះថា ឱហ្ន៎ សូមឲ្យយើងទាំងឡាយ កុំគប្បីជាអ្នកមានជាតិជាធម្មតាឡើយ ពុំនោះសោត ជាតិកុំគប្បីមកដល់យើងទាំងឡាយឡើយ អំពើនុ៎ះឯង ក៏សត្វទាំងឡាយ មិនគប្បីដល់តាមសេចក្តីប្រាថ្នាឡើយ នេះ
ID: 636848233061308192
ទៅកាន់ទំព័រ៖