ព្រះត្រៃបិដក ភាគ ២៨
ការតម្កល់ចិត្តត្រូវ១។ ម្នាលអាវុសោទាំងឡាយ សេចក្តីយល់ឃើញត្រូវ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ សេចក្តីដឹងក្នុងកងទុក្ខ សេចក្តីដឹងក្នុងហេតុឲ្យកើតទុក្ខ សេចក្តីដឹងក្នុងធម៌រំលត់ទុក្ខ សេចក្តីដឹងក្នុងសេចក្តីប្រតិបត្តិ ដើម្បីរំលត់ទុក្ខ ម្នាលអាវុសោទាំងឡាយ នេះហៅថា សេចក្តីយល់ឃើញត្រូវ។ ម្នាលអាវុសោទាំងឡាយ សេចក្តីត្រិះរិះត្រូវ តើដូចម្តេច សេចក្តីត្រិះរិះ ដើម្បីចេញចាកកាម១ សេចក្តីត្រិះរិះ ដើម្បីមិនព្យាបាទ១ សេចក្តីត្រិះរិះ ដើម្បីមិនបៀតបៀន១ ម្នាលអាវុសោទាំងឡាយ នេះហៅថា សេចក្តីត្រិះរិះត្រូវ។ ម្នាលអាវុសោទាំងឡាយ វាចាត្រូវ តើដូចម្តេច ការវៀរចាកសំដីកុហក១ ការវៀរចាកសំដីញុះញង់១ ការវៀរចាកសំដីទ្រគោះ១ ការវៀរចាកពាក្យរោយរាយឥតប្រយោជន៍១ ម្នាលអាវុសោទាំងឡាយ នេះហៅថា វាចាត្រូវ។ ម្នាលអាវុសោទាំងឡាយ ការងារត្រូវ តើដូចម្តេច ការវៀរចាកបាណាតិបាត១ ការវៀរចាកអទិន្នាទាន១ ការវៀរចាកកាមេសុមិច្ឆាចារ១
ID: 636848233819631565
ទៅកាន់ទំព័រ៖