ព្រះត្រៃបិដក ភាគ ២៨
ម្នាលអាវុសោទាំងឡាយ នេះហៅថា ការងារត្រូវ។ ម្នាលអាវុសោទាំងឡាយ ការចិញ្ចឹមជីវិតត្រូវ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ លះបង់នូវការចិញ្ចឹមជីវិតខុស ហើយសម្រេចជីវិតដោយការចិញ្ចឹមជីវិតត្រូវ ម្នាលអាវុសោទាំងឡាយ នេះហៅថា ការចិញ្ចឹមជីវិតត្រូវ។ ម្នាលអាវុសោទាំងឡាយ ព្យាយាមត្រូវ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តំកល់ចិត្ត ដើម្បីញុំាងអកុសលធម៌ដ៏លាមកទាំងឡាយ ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន ញុំាំងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តំកល់ចិត្ត ដើម្បីលះបង់នូវអកុសលធម៌ដ៏លាមកទាំងឡាយ ដែលកើតឡើងហើយ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តំកល់ចិត្ត ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ញុំាំងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តំកល់ចិត្ត ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យបានឋិតថេរនៅ មិនឲ្យវិនាសទៅវិញ ឲ្យបានចម្រើនធំទូលាយ ឲ្យកើតបរិបូណ៌
ID: 636848234093737243
ទៅកាន់ទំព័រ៖