ព្រះត្រៃបិដក ភាគ ២៨
(បានដល់) នូវតតិយជ្ឈាន... បានដល់នូវចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ គ្រប់ឥរិយាបថ ម្នាលអាវុសោទាំងឡាយ នេះហៅថា ការតំកល់ចិត្តត្រូវ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។
[១៨០] ម្នាលអាវុសោទាំងឡាយ ធម្មចក្រដ៏ប្រសើរ ដែលព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ឲ្យប្រព្រឹត្តទៅ ក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ជាធម្មចក្រ ដែលសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយក្តី ក្នុងលោក មិនអាចធ្វើបដិវត្តិបាន គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការវែកញែក និងការធ្វើឲ្យងាយ នូវអរិយសច្ច ទាំង៤នេះឯង។ លុះព្រះសារីបុត្តមានអាយុ សំដែងព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះសារីបុត្តមានអាយុ។
ចប់ សច្ចវិភង្គសូត្រ ទី១១។
ID: 636848234575084775
ទៅកាន់ទំព័រ៖