ព្រះត្រៃបិដក ភាគ ២៨

​ទក្ខិណា​វិភង្គ​សូត្រ​ ​ទី១២​


 [​១៨១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគ្រោធារាម​ ​ជិត​ក្រុង​កបិល​ព័ស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​នាំ​យក​សំពត់​ថ្មី​ ​១គូ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះនាង​ ​មហា​ប​ជា​បតិ​គោតមី​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ ​ដ៏​ចម្រើន​ ​សំពត់​ថ្មី​ ​១គូ​ ​នេះ​ ​ខ្ញុំម្ចាស់​រវៃ​ខ្លួនឯង​ ​ត្បាញ​ខ្លួនឯង​ ​ផ្គង​ចំពោះ​ព្រះមានព្រះភាគ​ ​បពិត្រ​ព្រះអង្គ​ ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​ចំពោះ​ខ្ញុំម្ចាស់​ ​ទទួលយក​នូវ​សំពត់​នោះ​។
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636848234825019070
ទៅកាន់ទំព័រ៖