ព្រះត្រៃបិដក ភាគ ២៨

 ​[​១៨២​]​ ​កាលបើ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​មាន​ព្រះបន្ទូល​នឹង​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះនាង​គោតមី​ ​សូម​ព្រះនាង​ប្រគេន​ ​(​សំពត់​នេះ​)​ ​ចំពោះ​សង្ឃ​វិញ​ចុះ​ ​កាលបើ​ព្រះនាង​ប្រគេន​សំពត់​នេះ​ ​ចំពោះ​សង្ឃ​ហើយ​ ​តថាគត​ឈ្មោះថា​ ​ព្រះនាង​បាន​បូជា​ហើយ​ផង​ ​ទាំង​សង្ឃ​ ​ក៏​ឈ្មោះថា​ ​ព្រះនាង​បាន​បូជា​ហើយ​ដែរ​។​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ក្រាបបង្គំទូល​អង្វរ​ព្រះមានព្រះភាគ​ ​អស់​វារៈ២ដង​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សំពត់​ថ្មី​ ​១គូ​នេះ​ ​ខ្ញុំម្ចាស់​រវៃ​ខ្លួនឯង​ ​ត្បាញ​ខ្លួនឯង​ ​ឧទ្ទិសចំពោះ​ព្រះមានព្រះភាគ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​ចំពោះ​ខ្ញុំម្ចាស់​ ​ទទួលយក​នូវ​សំពត់​នោះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​អស់​វារៈ២ដង​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះនាង​គោតមី​ ​សូម​ព្រះនាង​ប្រគេន​សង្ឃ​វិញ​ចុះ​ ​កាលបើ​ព្រះនាង​ប្រគេន​សង្ឃ​ហើយ
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636848235030620830
ទៅកាន់ទំព័រ៖