ព្រះត្រៃបិដក ភាគ ២៨

 ​[​១៨៣​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ ​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ក្រាបបង្គំទូល​អង្វរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​សំពត់​ថ្មី​ ​១គូ​ ​របស់​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ជា​អ្នកមាន​ឧបការៈ​ច្រើន​ ​ជា​ព្រះ​មាតុច្ឆា​ ​របស់​ព្រះមានព្រះភាគ​ ​ជា​អ្នកថែរក្សា​ ​អ្នក​ចិញ្ចឹម​ ​អ្នក​ថ្វាយ​ទឹក​ក្សីរ​ ​កាល​ព្រះមាតា​បង្កើត​ព្រះមានព្រះភាគ​ ​ទ្រង់​ទិវង្គត​ទៅ​ ​នាង​បាន​បំបៅ​ទឹកដោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម្បី​ព្រះមានព្រះភាគ​ ​ក៏​មាន​ឧបការៈ​ច្រើន​ ​ដល់​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​អាស្រ័យ​ព្រះមានព្រះភាគ​ ​ទើបបាន​ដល់​នូវ​ព្រះពុទ្ធ​ ​ជាទី​ពឹង​ ​បាន​ដល់​នូវ​ព្រះធម៌​ ​ជាទី​ពឹង​ ​បាន​ដល់​នូវ​ព្រះសង្ឃ​ ​ជាទី​ពឹង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​អាស្រ័យ​ព្រះមានព្រះភាគ​ ​ទើប​ជា​អ្នក​បាន​វៀរចាក​ការ​សម្លាប់សត្វ​ ​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំងឡាយ​ ​វៀរចាក​ការ​និយាយ​កុហក​ ​វៀរចាក​ហេតុ​ ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636848235447264661
ទៅកាន់ទំព័រ៖