ព្រះត្រៃបិដក ភាគ ២៨
ឲ្យទានចំពោះបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល
(១) នេះជាបាដិបុគ្គលិកាទក្ខិណា ទី១០។ ឲ្យទានចំពោះអ្នកបួស ជាខាងក្រៅ (ពុទ្ធសាសនា) ដែលប្រាសចាកតម្រេកក្នុងកាម
(២) ទាំងឡាយ នេះជាបាដិបុគ្គលិកាទក្ខិណា ទី១១។ ឲ្យទានចំពោះបុថុជ្ជន មានសីល នេះជាបាដិបុគ្គលិកាទក្ខិណា ទី១២។ ឲ្យទានចំពោះបុថុជ្ជនទ្រុស្តសីល នេះជាបាដិបុគ្គលិកាទក្ខិណា ទី១៣។ ឲ្យទានចំពោះសត្វតិរច្ឆាន នេះជាបាដិបុគ្គលិកាទក្ខិណា ទី១៤។
(១) អដ្ឋកថា ថា សូម្បីឧបាសក ដល់សរណគមន៍៣ក្តី កាន់សីល៥ក្តី សីល១០ក្តី សាមណេរ ឬភិក្ខុដែលទើបនឹងបួសបាន១ថ្ងៃក្តី ភិក្ខុមានវត្តប្រតិបត្តិ ដែលបួសយូរហើយក្តី ភិក្ខុទ្រទ្រង់វិបស្សនាក្តី ទាំងអស់នេះ ឈ្មោះថាប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ តែបុគ្គលឲ្យទានចំពោះបុគ្គលទាំងអម្បាលនេះ បានផលច្រើនជាងគ្នាជាលំដាប់។ (២) សំដៅពួកអ្នកជាកម្មវាទី កិរិយាវាទី ដែលបានអភិញ្ញាជាលោកិយទាំង៥។
ID: 636848236709456854
ទៅកាន់ទំព័រ៖