ព្រះត្រៃបិដក ភាគ ២៨

 ​[​១៨៦​]​ ​ម្នាល​អានន្ទ​ ​បណ្តា​បុគ្គល​អ្នកទទួល​ទាន​ទាំងនោះ​ ​ទក្ខិណា​មានគុណ​មួយ​រយ​(​១​)​ ​ដែល​បុគ្គល​ត្រូវ​បាន​ ​ព្រោះ​ឲ្យ​ទាន​ចំពោះ​សត្វតិរច្ឆាន​។​ ​ទក្ខិណា​មានគុណ​មួយ​ពាន់​ ​ដែល​បុគ្គល​ត្រូវ​បាន​ ​ព្រោះ​ឲ្យ​ទាន​ចំពោះ​បុថុជ្ជន​ទ្រុស្តសីល​។​ ​ទក្ខិណា​មានគុណ​មួយ​សែន​ ​ដែល​បុគ្គល​ត្រូវ​បាន​ ​ព្រោះ​ឲ្យ​ទាន​ចំពោះ​បុថុជ្ជន​មាន​សីល​។​ ​ទក្ខិណា​មានគុណ​មួយ​សែន​កោដិ​ ​ដែល​បុគ្គល​ត្រូវ​បាន​ ​ព្រោះ​ឲ្យ​ទាន​ចំពោះ​អ្នកបួស​ខាងក្រៅ​ ​ដែល​ប្រាសចាក​តម្រេក​ ​ក្នុង​កាម​ទាំងឡាយ​។​ ​ទក្ខិណា​មានគុណ​រាប់​មិនបាន​ ​ប្រមាណ​មិនកើត​ ​ដែល​បុគ្គល​ត្រូវ​បាន​ ​ព្រោះ​ឲ្យ​ទាន​ចំពោះ​បុគ្គល​ ​ដែល​ប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ឲ្យ​នូវ​អានិសង្ស១០០​ ​គឺ១០០អត្តភាព​ ​ក្នុង​អត្ត​ភា​ពមួយៗ​ ​មាន​អាយុវែង១​ ​សម្បុរ​ល្អ១​ ​សេចក្តី​សុខ១​ ​កម្លាំង១​ ​ប្រាជ្ញា១​ ​រួម​ជា​អានិសង្ស៥០០​។​ ​ទាន​ក្រៅពី​សត្វតិរច្ឆាន​ទៅ​ ​ក៏​គុណ​ជា​ប្រាំ​ៗ​ ​តាម​ឧបាយ​នេះ​ដែរ​។​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636848237020224629
ទៅកាន់ទំព័រ៖