ព្រះត្រៃបិដក ភាគ ២៨

​នឹង​បាច់​និយាយទៅ​ថ្វី​ ​(​ដល់​ទក្ខិណា​ដែល​បុគ្គល​ឲ្យ​)​ ​ចំពោះ​សោតាបន្ន​បុគ្គល​ ​នឹង​និយាយទៅ​ថ្វី​ ​ចំពោះ​បុគ្គល​ដែល​ប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សកទាគាមិផល​ ​នឹង​និយាយទៅ​ថ្វី​ ​ចំពោះ​សកទាគាមិ​បុគ្គល​ ​នឹង​និយាយទៅ​ថ្វី​ ​ចំពោះ​បុគ្គល​ដែល​ប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនាគាមិផល​ ​នឹង​និយាយទៅ​ថ្វី​ ​ចំពោះ​អនាគាមិ​បុគ្គល​ ​នឹង​និយាយទៅ​ថ្វី​ ​ចំពោះ​បុគ្គល​ដែល​ប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្តផល​ ​នឹង​និយាយទៅ​ថ្វី​ ​ចំពោះ​ព្រះអរហន្ត​ ​ជា​សាវ័ក​របស់​តថាគត​ ​នឹង​និយាយទៅ​ថ្វី​ ​ចំពោះ​ព្រះ​បច្ចេក​សម្ពុទ្ធ​ ​នឹង​និយាយទៅ​ថ្វី​ ​ចំពោះ​ព្រះ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636848237206065258
ទៅកាន់ទំព័រ៖