ព្រះត្រៃបិដក ភាគ ២៨

 [​១៨៧​]​ ​ម្នាល​អានន្ទ​ ​សង្ឃគតា​ទក្ខិណា​ ​(​ទាន​ដែ​លតំ​កល់​ក្នុង​សង្ឃ​)​ ​នេះ​មាន​ ​៧យ៉ាង​។​ ​បុគ្គល​ឲ្យ​ទាន​ចំពោះ​សង្ឃ​ទាំងពីរ​ចំណែក​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​(​១​)​ ​នេះ​ជា​សង្ឃគតា​ទក្ខិណា​ ​ទី១​។​ ​កាលបើ​ព្រះ​តថាគត​បរិនិព្វាន​ទៅ​ ​បុគ្គល​ឲ្យ​ទាន​ចំពោះ​សង្ឃ​ទាំងពីរ​ចំណែក​ ​នេះ​ជា​ ​សង្ឃគតា​ទក្ខិណា​ ​ទីពីរ​។​ ​ឲ្យ​ទាន​ចំពោះតែ​ភិក្ខុសង្ឃ​ ​នេះ​ជា​ ​សង្ឃគតា​ទក្ខិណា​ ​ទី៣​។​ ​ឲ្យ​ទាន​ចំពោះតែ​ភិក្ខុនី​សង្ឃ​ ​នេះ​ជា​សង្ឃគតា​ទក្ខិណា​ ​ទី៤​។​ ​បុគ្គល​ ​(​ទៅ​និមន្ត​អំពីសំណាក់​សង្ឃ​)​ ​ថា​ ​សូម​លោក​ទាំងឡាយ​ ​ចាត់​ពួក​ភិក្ខុ​ប៉ុណ្ណេះ​ ​ពួក​ភិក្ខុនី​ប៉ុណ្ណេះ​ ​អំពី​សង្ឃ​ ​ដើម្បី​ខ្ញុំ​
​(​១​)​ ​សង្ឃ​ទាំងពីរ​ចំណែក​ ​គឺ​ពួក​ភិក្ខុសង្ឃ​អង្គុយ​ម្ខាង​ ​ពួក​ភិក្ខុនី​សង្ឃ​អង្គុយ​ម្ខាង​ ​ព្រះ​សាស្តា​ជា​ម្ចាស់​ ​គង់​ត្រង់​កណ្តាល​ ​ដូច្នេះ​ហៅថា​ ​សង្ឃ​ទាំងពីរ​ចំណែក​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​។​ ​សង្ឃគតា​ទក្ខិណា​ ​ទី១នេះ​ ​គ្មាន​ទក្ខិណា​ណា​វិសេស​ស្មើ​ឡើយ​។​ ​ប៉ុន្តែ​កាលដែល​ព្រះ​សាស្តា​បរិនិព្វាន​ទៅ​ហើយ​នោះ​ ​គេ​តំ​កល់​ព្រះពុទ្ធ​បដិមា​ ​ឬ​ព្រះធាតុ​ ​លើ​អាសនៈ​ ​ក្នុង​ទី​ចំពោះមុខ​សង្ឃ​ទាំងពីរ​ចំណែក​ ​តំ​កល់​ម្ហូបចំណី​លើ​តុ​ ​ឬ​ជើងស្រាប​ ​ហើយ​ធ្វើ​កិច្ច​ទក្ខិណោទក​ជាដើម​ ​ថ្វាយ​វត្ថុ​ទាំងពួង​ ​ដល់​ព្រះ​សាស្តា​ជាមុន​ ​ទើប​ថ្វាយ​សង្ឃ​ទាំងពីរ​ចំណែក​ជា​ខាងក្រោយ​ ​យ៉ាងនេះ​ ​ក៏​ឈ្មោះថា​ ​ថ្វាយ​ទាន​ដល់​សង្ឃ​ទាំងពីរ​ចំណែក​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ដែរ​ ​(​សម័យ​ឥឡូវនេះ​ ​គ្មាន​ភិក្ខុនី​ ​មានតែ​ភិក្ខុ​ ​ដូច្នេះ​ឈ្មោះថា​ ​ភិក្ខុសង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​)​។​ ​ភោជន​ដែល​ថ្វាយ​ដល់​ព្រះ​សាស្តា​ ​យ៉ាងនេះ​ ​ត្រូវ​ប្រគេន​ដល់​ភិក្ខុ​ណា​ ​ដែល​ប្រតិបត្តិ​ព្រះ​សាស្តា​ ​ដែល​បរិបូណ៌​ដោយ​វត្ត​ប្រតិបត្តិ​ ​ព្រោះ​ជា​វត្ថុ​របស់​ព្រះពុទ្ធ​ជា​បិតា​ ​ត្រូវ​បាន​ដល់​ភិក្ខុ​ជា​កូន​ ​ឬ​នឹង​ប្រគេន​ដល់​សង្ឃ​ក៏​គួរ​។​ ​បើ​វត្ថុ​នោះ​ជា​ប្រេង​ ​ឬ​សាដក​ ​ត្រូវ​អុជ​ប្រទីប​ ​ចង​ជា​ទង់​ ​ឬ​ពិតាន​ថ្វាយ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636848237540224371
ទៅកាន់ទំព័រ៖