ព្រះត្រៃបិដក ភាគ ២៨
ហើយទើបឲ្យទាន នេះជាសង្ឃគតាទក្ខិណា ទី៥។ បុគ្គល (ទៅនិមន្តអំពីសំណាក់សង្ឃ) ថា សូមលោកទាំងឡាយ ចាត់ពួកភិក្ខុប៉ុណ្ណេះ អំពីសង្ឃ ដើម្បីខ្ញុំ ហើយទើបឲ្យទាន នេះជាសង្ឃគតាទក្ខិណា ទី៦។ បុគ្គល (ទៅនិមន្តអំពីសំណាក់សង្ឃ) ថា សូមលោកទាំងឡាយ ចាត់ពួកភិក្ខុនីប៉ុណ្ណេះ អំពីសង្ឃ ដើម្បីខ្ញុំ ហើយទើបឲ្យទាន នេះជាសង្ឃគតាទក្ខិណា ទី៧។
[១៨៨] ម្នាលអានន្ទ ក្នុងកាលជាអនាគត នឹងមានគោត្រភូសង្ឃ (សង្ឃមានតែឈ្មោះ) មានតែសំពត់កាសាវៈចងក ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ជនទាំងនោះ ឧទ្ទិសចំពោះសង្ឃ ហើយនឹងឲ្យទាន ដល់បុគ្គលទ្រុស្តសីលទាំងនោះ ម្នាលអានន្ទ សូម្បីក្នុងកាលនោះ ក៏តថាគតពោលថា សង្ឃគតាទក្ខិណាទាន មានអានិសង្សរាប់មិនបាន ប្រមាណមិនកើតដែរ ម្នាលអានន្ទ តថាគតមិនដែលពោលនូវបាដិបុគ្គលិកទាន ថាមានផលច្រើនជាងសង្ឃគតាទក្ខិណាទាន ដោយបរិយាយណាមួយឡើយ។
ID: 636848237761807045
ទៅកាន់ទំព័រ៖