ព្រះត្រៃបិដក ភាគ ២៨

 ​[​១៩២​]​ ​ម្នាល​អានន្ទ​ ​ទក្ខិណា​ ​មិន​បរិសុទ្ធ​ខាង​អ្នកឲ្យ​ផង​ ​មិន​បរិសុទ្ធ​ខាង​អ្នកទទួល​ផង​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​អ្នកឲ្យ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានធម៌​ដ៏​លាមក​ ​ទាំង​ពួក​អ្នកទទួល​ ​ក៏​ជា​បុគ្គល​ទ្រុស្តសីល​ ​មានធម៌​ដ៏​លាមក​ដូចគ្នា​ ​ម្នាល​អានន្ទ​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ទក្ខិណា​ ​មិន​បរិសុទ្ធ​ខាង​អ្នកឲ្យ​ផង​ ​មិន​បរិសុទ្ធ​ខាង​អ្នកទទួល​ផង​។​ ​
 [​១៩៣​]​ ​ម្នាល​អានន្ទ​ ​ទក្ខិណា​ ​បរិសុទ្ធ​ខាង​អ្នកឲ្យ​ផង​ ​បរិសុទ្ធ​ខាង​អ្នកទទួល​ផង​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​អ្នកឲ្យ​ក្នុង​លោក​នេះ​ ​ជា​បុគ្គល​មាន​សីល​ ​មានធម៌​ល្អ​ ​ទាំង​ពួក​អ្នកទទួល​ ​ក៏​ជា​បុគ្គល​មាន​សីល​ ​មានធម៌​ល្អ​ដូចគ្នា​ ​ម្នាល​អានន្ទ​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ទក្ខិណា​ ​បរិសុទ្ធ​ខាង​អ្នកឲ្យ​ផង​ ​បរិសុទ្ធ​ខាង​អ្នកទទួល​ផង​។​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​ជា​ ​ទក្ខិណា​វិសុទ្ធិ៤យ៉ាង​ ​។
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636848238360231273
ទៅកាន់ទំព័រ៖