ព្រះត្រៃបិដក ភាគ ២៨

 ​[​១៩៤​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​នូវ​ព្រះ​សូត្រ​នេះ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​ទ្រង់​ត្រាស់​នូវ​ព្រះ​សូត្រ​នេះ​រួចហើយ​ ​ទើប​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​ ​តទៅទៀត​ ​ដូច្នេះ​ថា​
​បុគ្គល​ណា​ ​ជា​អ្នកមានសីល​ ​មានចិត្ត​ជ្រះថ្លា​ ​ដោយ​ប្រពៃ​ ​ជឿស៊ប់​នូវ​កម្ម​ ​និង​ផល​របស់​កម្ម​ ​ដ៏​លើសលុប​ ​ឲ្យ​ទាន​ដែល​ខ្លួន​បាន​មក​ ​ដោយ​ធម៌​ ​ចំពោះ​ពួក​បុគ្គល​ទ្រុស្តសីល​ ​ទក្ខិណា​នោះ​ ​បរិសុទ្ធ​ខាង​អ្នកឲ្យ​ ​បុគ្គល​ណា​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានចិត្ត​មិនបាន​ជ្រះថ្លា​ ​មិន​ជឿស៊ប់​នូវ​កម្ម​ ​និង​ផល​របស់​កម្ម​ ​ដ៏​លើសលុប​ ​ឲ្យ​ទាន​ដែល​ខ្លួន​បាន​មក​ ​មិន​ដោយ​ធម៌​ ​ចំពោះ​ពួក​បុគ្គល​អ្នកមានសីល​ ​ទក្ខិណា​នោះ​ ​បរិសុទ្ធ​ខាង​អ្នកទទួល​ ​បុគ្គល​ណា​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានចិត្ត​មិនបាន​ជ្រះថ្លា​ ​មិន​ជឿស៊ប់​នូវ​កម្ម​ ​និង​ផល​របស់​កម្ម​ ​ដ៏​លើសលុប​ ​ឲ្យ​ទាន​ដែល​ខ្លួន​បាន​មក​មិន​ដោយ​ធម៌​ ​ចំពោះ​ពួក​បុគ្គល​ទ្រុស្តសីល​ ​តថាគត​ ​មិន​ពោល​ថា​ ​ទាន​នោះ​ ​មានផល​ដ៏​បរិបូណ៌​ទេ​ ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636848238644107510
ទៅកាន់ទំព័រ៖