ព្រះត្រៃបិដក ភាគ ២៨
សឡាយតនវគ្គ
អនាថបិណ្ឌិកោវាទសូត្រ ទី១
[១៩៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី។ សម័យនោះឯង អនាថបិណ្ឌិកគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺធ្ងន់។ គ្រានោះ អនាថបិណ្ឌិកគហបតី ហៅបុរសម្នាក់មកថា នែបុរសដ៏ចម្រើន អ្នកឯងចូរមកអាយ ចូរអ្នកទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរអ្នកថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគ ដោយសិរ្សៈ តាមពាក្យរបស់យើង រួចហើយ ចូរក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺធ្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគ ដោយសិរ្សៈ រួចហើយ ចូរអ្នកទៅគាល់ព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ចូរអ្នកថ្វាយបង្គំព្រះបាទាព្រះសារីបុត្តមានអាយុ តាមពាក្យរបស់យើង រួចហើយ ចូរអ្នកទូលយ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន អនាថបិណ្ឌិកគហបតី
ID: 636848239465594496
ទៅកាន់ទំព័រ៖