ព្រះត្រៃបិដក ភាគ ២៨
មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺធ្ងន់ គាត់ថ្វាយបង្គំព្រះបាទាព្រះសារីបុត្តមានអាយុ ដោយសិរ្សៈ ដូច្នេះផង ចូរអ្នកទូលយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំព្រះករុណាសូមអង្វរ សូមព្រះសារីបុត្តមានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ ចូលទៅកាន់លំនៅរបស់អនាថបិណ្ឌិកគហបតី ដូច្នេះផង។ បុរសនោះ ទទួលពាក្យអនាថបិណ្ឌិកគហបតីថា បាទ លោកដ៏ចម្រើន ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយក្នុងទីដ៏សមគួរ។
[១៩៦] លុះបុរសនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺធ្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគ ដោយសិរ្សៈ ហើយបុរសនោះ ក៏ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះសារីបុត្តមានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះបុរសនោះ អង្គុយក្នុងទីសមគួរហើយ ក៏ទូលព្រះសារីបុត្តមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ
ID: 636848239717468902
ទៅកាន់ទំព័រ៖