ព្រះត្រៃបិដក ភាគ ២៨
មានជម្ងឺធ្ងន់ គាត់ថ្វាយបង្គំព្រះបាទាព្រះសារីបុត្តមានអាយុ ដោយសិរ្សៈ ហើយបុរសនោះ ក៏ទូលយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំព្រះករុណាសូមអង្វរ សូមព្រះសារីបុត្តមានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ ចូលទៅកាន់ផ្ទះរបស់អនាថបិណ្ឌិកគហបតី (ឲ្យទាន)។ ព្រះសារីបុត្តមានអាយុ ក៏ទទួលនិមន្តដោយតុណ្ហីភាព។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ មានព្រះអានន្ទមានអាយុ ជាបច្ឆាសមណៈ ក៏ចូលទៅកាន់ផ្ទះ របស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលប្រគេន។
[១៩៧] លុះព្រះសារីបុត្តមានអាយុ គង់រួចហើយ ក៏មានថេរវាចានឹងអនាថបិណ្ឌិកគហបតី ដូច្នេះថា ម្នាលគហបតី សរីរយន្តអ្នកល្មមអត់ធន់បានដែរឬ ល្មមឲ្យប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនាបានស្រាកស្រាន្ត មិនចម្រើនឡើងទេឬ ការធូរថយរមែងប្រាកដ ឯការចម្រើនឡើង រមែងមិនប្រាកដទេឬ។ បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្ញុំអត់ធន់មិនបានទេ
ID: 636848239954822478
ទៅកាន់ទំព័រ៖