ព្រះត្រៃបិដក ភាគ ២៨

​ឲ្យ​ប្រព្រឹត្តទៅ​មិនបានទេ​ ​ទុក្ខវេទនា​ដ៏​ក្លា​របស់ខ្ញុំ​ ​ចេះតែ​ចម្រើនឡើង​ ​មិន​ស្រាក​ស្រាន្ត​ទេ​ ​ការ​ចម្រើន​ ​ចេះតែ​ប្រាកដ​ ​ការ​ធូរ​ថយ​ ​មិន​ប្រាកដ​ទេ​។​
 [​១៩៨​]​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចម្រើន​ ​បុរស​មាន​កម្លាំង​ ​ចាក់​អំបែងក្បាល​ដោយ​ដែក​ស្រួច​មុត​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចម្រើន​ ​ខ្យល់​ដ៏​ខ្លាំង​ ​ចាក់ដោត​អំបែងក្បាល​ខ្ញុំ​ ​ក៏​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចម្រើន​ ​ខ្ញុំ​អត់ធន់​មិនបានទេ​ ​ឲ្យ​ប្រព្រឹត្តទៅ​មិនបានទេ​ ​ព្រោះ​ទុក្ខវេទនា​ដ៏​ក្លា​របស់ខ្ញុំ​ ​រមែង​ចម្រើនឡើង​ ​មិន​ស្រាក​ស្រាន្ត​ទេ​ ​មានតែ​រឹត​ឡើង​ ​ឥត​ធូរ​ថយ​សោះ​។​
 ​[​១៩៩​]​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចម្រើន​ ​បុរស​មាន​កម្លាំង​ ​យក​ចង្វាយ​ព្រ័ត្រ​ដ៏​មាំ​ ​មក​ត្របែង​ក្បាល​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចម្រើន​ ​ខ្យល់​ដ៏​ខ្លាំង​ ​ឆ្កៀល​ក្បាល​ខ្ញុំ​ ​ក៏​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចម្រើន​ ​ខ្ញុំ​អត់ធន់​មិនបានទេ​ ​ឲ្យ​ប្រព្រឹត្តទៅ​មិនបានទេ​ ​ព្រោះ​ទុក្ខវេទនា​ដ៏​ក្លា​របស់ខ្ញុំ​ ​តែង​ចម្រើនឡើង​ ​មិន​ស្រាក​ស្រាន្ត​ទេ​ ​មានតែ​រឹត​ឡើង​ ​ឥត​ធូរ​ថយ​សោះ​។​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636848240249539335
ទៅកាន់ទំព័រ៖