ព្រះត្រៃបិដក ភាគ ២៨

 ​[​២០០​]​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចម្រើន​ ​អ្នកសម្លាប់​គោ​ក្តី​ ​កូនសិស្ស​របស់​អ្នកសម្លាប់​គោ​ដ៏​ឈ្លាស​ក្តី​ ​វះ​ពោះ​ ​ដោយ​កាំបិត​សម្រាប់​វះ​គោ​ដ៏​មុត​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចម្រើន​ ​ខ្យល់​ដែល​ខ្លាំង​ ​រមែង​អារ​ពោះ​របស់ខ្ញុំ​ ​ក៏​យ៉ាងនោះ​ឯង​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចម្រើន​ ​ខ្ញុំ​អត់ធន់​មិនបានទេ​ ​ឲ្យ​ប្រព្រឹត្តទៅ​មិនបានទេ​ ​ព្រោះ​ទុក្ខវេទនា​ដ៏​ក្លា​របស់ខ្ញុំ​ ​តែង​ចម្រើនឡើង​ ​មិន​ស្រាក​ស្រាន្ត​ ​មានតែ​រឹត​ឡើង​ ​ឥត​ធូរ​ថយ​សោះ​។​
 [​២០១​]​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចម្រើន​ ​បុរស២នាក់​ ​មាន​កម្លាំង​ ​ចាប់​បុរស​ម្នាក់​ដែល​ខ្សោយ​ជាង​ ​ត្រង់​ដើមដៃ​ទាំងពីរ​ ​រោល​កំ​ដៅ​លើ​រណ្តៅ​រងើកភ្លើង​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចម្រើន​ ​ឯ​សេចក្តី​ក្តៅក្រហាយ​ដ៏​ខ្លាំង​ ​ក្នុង​កាយ​របស់ខ្ញុំ​ ​ក៏​យ៉ាងនោះ​ឯង​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចម្រើន​ ​ខ្ញុំ​អត់ធន់​មិនបានទេ​ ​ឲ្យ​ប្រព្រឹត្តទៅ​មិនបានទេ​ ​ព្រោះ​ទុក្ខវេទនា​ដ៏​ក្លា​របស់ខ្ញុំ​ ​តែង​ចម្រើនឡើង​ ​មិន​ស្រាក​ស្រាន្ត​ទេ​ ​មានតែ​រឹត​ឡើង​ ​ឥត​ធូរ​ថយ​សោះ​។​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636848240472302076
ទៅកាន់ទំព័រ៖