ព្រះត្រៃបិដក ភាគ ២៨

 ​[​២០២​]​ ​ព្រះ​សារីបុត្ត​តប​ថា​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​ចក្ខុ​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​ចក្ខុ​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​ត្រចៀក​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​ត្រចៀក​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​ច្រមុះ​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​ច្រមុះ​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​អណ្តាត​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​អណ្តាត​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636848240683364148
ទៅកាន់ទំព័រ៖