ព្រះត្រៃបិដក ភាគ ២៨
ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹងមិនប្រកាន់នូវកាយ ទាំងវិញ្ញាណ ដែលអាស្រ័យកាយ របស់អាត្មាអញ ក៏នឹងមិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹងមិនប្រកាន់នូវចិត្ត ទាំងវិញ្ញាណ ដែលអាស្រ័យចិត្ត របស់អាត្មាអញ ក៏នឹងមិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។
[២០៣] ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ នឹងមិនប្រកាន់នូវរូប ទាំងវិញ្ញាណ ដែលអាស្រ័យរូប របស់អាត្មាអញ ក៏នឹងមិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ នឹងមិនប្រកាន់នូវសំឡេង... នឹងមិនប្រកាន់នូវក្លិន... នឹងមិនប្រកាន់នូវរស... នឹងមិនប្រកាន់នូវផ្សព្វ... នឹងមិនប្រកាន់នូវធម្មារម្មណ៍ ទាំងវិញ្ញាណ ដែលអាស្រ័យធម្មារម្មណ៍ របស់អាត្មាអញ ក៏នឹងមិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។
ID: 636848240993351879
ទៅកាន់ទំព័រ៖