ព្រះត្រៃបិដក ភាគ ២៨
[២០៤] ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ នឹងមិនប្រកាន់នូវចក្ខុវិញ្ញាណ ទាំងវិញ្ញាណដែលអាស្រ័យចក្ខុវិញ្ញាណ របស់អាត្មាអញ នឹងមិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹងមិនប្រកាន់នូវសោតវិញ្ញាណ... នឹងមិនប្រកាន់នូវឃានវិញ្ញាណ... នឹងមិនប្រកាន់នូវជិវ្ហាវិញ្ញាណ... នឹងមិនប្រកាន់នូវកាយវិញ្ញាណ... នឹងមិនប្រកាន់នូវមនោវិញ្ញាណ ទាំងវិញ្ញាណ ដែលអាស្រ័យមនោវិញ្ញាណ របស់អាត្មាអញ ក៏នឹងមិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។
[២០៥] ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ នឹងមិនប្រកាន់នូវចក្ខុសម្ផ័ស្ស ទាំងវិញ្ញាណ ដែលអាស្រ័យចក្ខុសម្ផ័ស្ស របស់អាត្មាអញ នឹងមិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ នឹងមិនប្រកាន់នូវសោតសម្ផ័ស្ស... នឹងមិនប្រកាន់នូវឃានសម្ផ័ស្ស...
ID: 636848241237745857
ទៅកាន់ទំព័រ៖