ព្រះត្រៃបិដក ភាគ ២៨
[២០៧] ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ មិនប្រកាន់នូវបឋវីធាតុ ទាំងវិញ្ញាណ ដែលអាស្រ័យបឋវីធាតុ របស់អាត្មាអញ ក៏នឹងមិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។ ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹងមិនប្រកាន់នូវអាបោធាតុ... នឹងមិនប្រកាន់នូវតេជោធាតុ... នឹងមិនប្រកាន់នូវវាយោធាតុ... នឹងមិនប្រកាន់នូវអាកាសធាតុ... នឹងមិនប្រកាន់នូវវិញ្ញាណធាតុ ទាំងវិញ្ញាណដែលអាស្រ័យវិញ្ញាណធាតុ របស់អាត្មាអញ ក៏នឹងមិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។
[២០៨] ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ នឹងមិនប្រកាន់នូវរូប ទាំងវិញ្ញាណ ដែលអាស្រ័យរូប របស់អាត្មាអញ ក៏នឹងមិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។ ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹងមិនប្រកាន់នូវវេទនា... នឹងមិនប្រកាន់នូវសញ្ញា... នឹងមិនប្រកាន់នូវសង្ខារទាំងឡាយ... នឹងមិនប្រកាន់នូវវិញ្ញាណ ទាំងវិញ្ញាណ ដែលអាស្រ័យវិញ្ញាណ របស់អាត្មាអញ ក៏នឹងមិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។
ID: 636848254331984805
ទៅកាន់ទំព័រ៖