ព្រះត្រៃបិដក ភាគ ២៨

 [​២០៩​]​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​ ​នូវ​អាកាសានញ្ចាយតនៈ​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​អាកាសានញ្ចាយតនៈ​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​ ​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​.​.​.​ ​នឹង​មិន​ប្រកាន់​ ​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ​.​.​.​ ​នឹង​មិន​ប្រកាន់​ ​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ទាំង​វិញ្ញាណ​ ​ដែល​អា​ស្រ័យ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​
 [​២១០​]​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​ ​នូវ​លោក​នេះ​(​១​)​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​លោក​នេះ​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​លោក​នេះ​ ​សំដៅយក​កន្លែង​សំរាប់​នៅ​ ​គ្រឿង​សំរាប់​ស៊ី​ ​និង​គ្រឿង​ស្លៀកពាក់​។​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636848254662093686
ទៅកាន់ទំព័រ៖