ព្រះត្រៃបិដក ភាគ ២៨

​ជា​ទី​ញុំាង​បីតិ​ ​ឲ្យ​កើត​ព្រម​ដល់​ខ្ញុំ​ព្រះអង្គ​ ​កម្ម​ ​គឺ​មគ្គ​ចេតនា១​ ​វិជ្ជា​ ​គឺ​ ​មគ្គ​បញ្ញា១​ ​ធម៌​ទាំងឡាយ​ ​ជា​បក្ខពួក​ខាង​សមាធិ១​ ​សីល​ ​ឈ្មោះថា​ជីវិត​ខ្ពស់​បំផុត១​ ​សត្វ​ទាំងឡាយ​រមែង​ស្អាត​ ​ដោយ​ធម៌​នេះ​ ​មិនមែន​ដោយ​គោត្រ​ ​ឬមិន​មែន​ដោយ​ទ្រព្យ​ឡើយ​ ​ព្រោះហេតុនោះ​ ​បុរស​ជា​បណ្ឌិត​ ​កាលបើ​ឃើញច្បាស់​ ​នូវ​ប្រយោជន៍​របស់​ខ្លួន​ ​ត្រូវ​ពិចារណា​ធម៌​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​ទើប​ស្អាត​ក្នុង​ធម៌​នោះ​ ​យ៉ាងនេះ​បាន​ ​មានតែ​ព្រះ​សារីបុត្ត​មួយ​ ​ទើប​ប្រសើរ​ដោយ​បញ្ញា​ផង​ ​ដោយ​សីល​ផង​ ​ដោយ​កិរិយា​រម្ងាប់​នូវ​កិលេស​ផង​ ​ទុកជា​ភិក្ខុ​ណា​ ​ដល់​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​(​ភិក្ខុ​នោះ​)​ ​ក៏​មានគុណ​អស់​ត្រឹម​ប៉ុណ្ណោះ​ឯង​។​

 លុះ​អនាថបិណ្ឌិក​ទេវបុត្ត​ ​ពោល​នូវ​គាថា​នេះ​ចប់​ ​ព្រះ​សាស្តា​ ​ក៏​មានព្រះហឫទ័យ​ត្រេកអរ​។​ ​លំដាប់នោះ​ ​អនាថបិណ្ឌិក​ទេវបុត្ត​ ​ដឹង​ថា​ ​ព្រះ​សាស្តា​របស់​អាត្មាអញ​ ​មានព្រះហឫទ័យ​ត្រេកអរ​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ក៏​បាត់​ក្នុង​ទីនោះ​ទៅ​។​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636848255842121180
ទៅកាន់ទំព័រ៖