ព្រះត្រៃបិដក ភាគ ២៨

 ​[​២១៤​]​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ហើយ​ ​ព្រះមានព្រះភាគ​ក៏​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ក្នុង​យប់​នេះឯង​ ​មាន​ទេវបុត្ត​មួយ​អង្គ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញុំាង​វត្ត​ជេតពន​ទាំងអស់​ឲ្យ​ភ្លឺស្វាង​ ​ហើយក៏​ចូល​មករ​កត​ថា​គត​ ​លុះ​ចូល​មកដល់​ ​ថ្វាយបង្គំ​តថាគត​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​ទេវបុត្ត​នោះ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ពោល​គាថា​ទាំងនេះ​ ​ចំពោះ​តថាគត​ថា​
​វត្ត​ជេតពន​នេះ​ ​សុទ្ធតែ​ពួក​លោកអ្នក​ស្វែងរក​គុណ​ដ៏​ល្អ​ ​នៅ​អាស្រ័យ​ជានិច្ច​ ​ដែល​ព្រះពុទ្ធ​ជា​ធម្មរាជ​ ​គង់​អាស្រ័យ​នៅ​ហើយ​ ​ជា​ទី​ញុំាង​បីតិ​ឲ្យ​កើត​ព្រម​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​កម្ម១​ ​វិជ្ជា១​ ​ធម៌​ទាំងឡាយ១​ ​សីល​ ​ឈ្មោះថា​ជីវិត​ខ្ពស់​បំផុត១​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636848256138638140
ទៅកាន់ទំព័រ៖