ព្រះត្រៃបិដក ភាគ ២៨
សត្វទាំងឡាយ រមែងស្អាតដោយធម៌នេះ មិនមែនដោយគោត្រ ឬមិនមែនដោយទ្រព្យឡើយ ព្រោះហេតុនោះ បុរសជាបណ្ឌិត កាលបើឃើញច្បាស់ នូវប្រយោជន៍របស់ខ្លួនហើយ ត្រូវពិចារណានូវធម៌ ដោយឧបាយនៃប្រាជ្ញា ទើបស្អាតក្នុងធម៌នោះ យ៉ាងនេះបាន មានតែព្រះសារីបុត្តមួយ ទើបប្រសើរ ដោយបញ្ញាផង ដោយសីលផង ដោយកិរិយារម្ងាប់ នូវកិលេសផង ទុកជាភិក្ខុណា បានដល់នូវត្រើយ គឺព្រះនិព្វាន (ភិក្ខុនោះ) ក៏មានគុណអស់ត្រឹមប៉ុណ្ណេះឯង។
ម្នាលភិក្ខុទាំងឡាយ លុះទេវបុត្តនោះ ពោលនូវគាថានេះចប់ហើយ ដឹងថាព្រះសាស្តា របស់អាត្មាអញ មានព្រះហឫទ័យត្រេកអរហើយ ក៏ក្រាបថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ រួចក៏បាត់ក្នុងទីនោះទៅ។
ID: 636848256393222701
ទៅកាន់ទំព័រ៖