ព្រះត្រៃបិដក ភាគ ២៨

អ្នកណា​នឹង​ដឹង​ថា​ ​សេចក្តី​ស្លាប់​ ​នឹង​មាន​ក្នុង​ថ្ងៃស្អែក​បាន​ ​ព្រោះថា​ ​ការ​តទល់​របស់​យើង​ ​ចំពោះ​មច្ចុ​ ​ដែល​មាន​សេនា​ច្រើន​នោះ​ ​មិន​មាន​សោះ​ឡើយ​ ​មុនី​ជា​អ្នក​ស្ងប់​ទុក្ខ​ ​តែង​ហៅ​បុគ្គល​ ​ដែល​មាន​វិហារធម៌​យ៉ាងនេះ​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នក​មិន​ខ្ជិលច្រអូស​ ​អស់​ថ្ងៃ​ ​និង​យប់​នោះ​ឯង​ ​ថា​ជា​អ្នកមាន​រាត្រី​មួយ​ចម្រើន​។​

 កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​នូវ​ឧទ្ទេស​នេះ​ ​ដោយ​សេចក្តី​បំប្រួញ​ ​មិន​ចែក​សេចក្តី​ដោយ​ពិស្តារ​ហើយ​ ​អ្នកណា​ ​គប្បី​ចែក​សេចក្តី​ ​ដោយ​ពិស្តារ​បាន​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​នេះ​ ​ព្រះ​សាស្តា​ ​ទ្រង់​សរសើរ​ផង​ ​ពួក​សព្រហ្មចារី​ ​ជា​អ្នកចេះដឹង​ ​បាន​លើ​ក​តំ​កើង​ផង​ ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​អាច​ចែករំលែក​ ​នូវ​សេចក្តី​នៃ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដោយសង្ខេប​ ​មិនបាន​ចែករំលែក​សេចក្តី​ដោយ​ពិស្តារ​នេះ​ ​ឲ្យ​ពិស្តារ​បាន​ផង​ ​បើ​ដូច្នោះ​ ​គួរ​ពួក​យើង​នាំគ្នា​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​យើង​ត្រូវ​សួរ​សេចក្តី​នុ៎ះ​ ​នឹង​ព្រះ​ក​ច្ចា​នៈ​មាន​អាយុ​។​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636848120036393536
ទៅកាន់ទំព័រ៖