ព្រះត្រៃបិដក ភាគ ២៨
ទុក្ខវេទនានៃខ្ញុំខ្លាំងណាស់ ចេះតែចម្រើនឡើង មិនស្រាកស្រាន្តទេ ការចម្រើនឡើង នៃទុក្ខវេទនា ចេះតែប្រាកដ ការធូរថយមិនប្រាកដឡើយ។
[២១៩] ម្នាលអាវុសោសារីបុត្រ បុរសមានកម្លាំង រុំត្របែងក្បាលដោយកំណាត់ព្រ័ត្រដ៏មាំ យ៉ាងណា ម្នាលអាវុសោសារីបុត្រ ខ្យល់ដ៏ក្រៃលែង ចាក់ដោតក្បាលខ្ញុំ យ៉ាងនោះដែរ ម្នាលអាវុសោសារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ ខ្ញុំមិនអាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំខ្លាំងណាស់ ចេះតែចម្រើនទៅមុខ មិនស្រាកស្រាន្តទេ ការចម្រើនឡើងនៃទុក្ខវេទនា ចេះតែប្រាកដ ការធូរថយមិនប្រាកដឡើយ។
[២២០] ម្នាលអាវុសោសារីបុត្រ អ្នកសម្លាប់គោ ឬកូនសិស្សអ្នកសម្លាប់គោ ដែលប៉ិនប្រសប់ គប្បីវះពោះគោ ដោយកាំបិតសម្រាប់អារគោដ៏មុត យ៉ាងណា ម្នាលអាវុសោសារីបុត្រ ខ្យល់ដ៏ក្រៃលែង វះអារពោះខ្ញុំ យ៉ាងនោះដែរ ម្នាលអាវុសោសារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ
ID: 636848257588751081
ទៅកាន់ទំព័រ៖