ព្រះត្រៃបិដក ភាគ ២៨
ខ្ញុំមិនអាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនានៃខ្ញុំ ខ្លាំងណាស់ ចេះតែចម្រើនទៅមុខ មិនស្រាកស្រាន្តទេ ការចម្រើនឡើងនៃទុក្ខវេទនា ចេះតែប្រាកដ ការធូរថយមិនប្រាកដឡើយ។
[២២១] ម្នាលអាវុសោសារីបុត្រ បុរសមានកម្លាំងពីរនាក់ ចាប់នូវបុរសមានកម្លាំងថយ ត្រង់ដើមដៃម្ខាងៗម្នាក់ នាំយកទៅរោលកំដៅ លើរណ្តៅរងើកភ្លើង យ៉ាងណា ម្នាលអាវុសោសារីបុត្រ សេចក្តីក្តៅក្រហាយ ក្នុងរាងកាយរបស់ខ្ញុំ ដ៏ក្រៃលែង យ៉ាងនោះដែរ ម្នាលអាវុសោសារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ ខ្ញុំមិនអាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំ ខ្លាំងណាស់ ចេះតែចម្រើនទៅមុខ មិនស្រាកស្រាន្តទេ ការចម្រើនឡើង នៃទុក្ខវេទនា ចេះតែប្រាកដ ការធូរថយមិនប្រាកដឡើយ ម្នាលអាវុសោសារីបុត្រ ខ្ញុំនឹងនាំយកនូវកាំបិត
(១) ខ្ញុំមិនអាល័យជីវិតទេ។
(១) គ្រឿងសស្ត្រាសម្រាប់នាំបង់ នូវជីវិត ឬសម្រាប់ប្រហារជីវិត។
ID: 636848258338093941
ទៅកាន់ទំព័រ៖