ព្រះត្រៃបិដក ភាគ ២៨
[២២២] ព្រះសារីបុត្រនិយាយថា ឆន្នៈមានអាយុ កុំកាន់យកកាំបិតឡើយ ឆន្នៈមានអាយុ ចូរញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅចុះ ពួកយើងចង់ឲ្យឆន្នៈមានអាយុ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ប្រសិនបើមិនមានភោជនជាទីសប្បាយ សម្រាប់ឆន្នៈមានអាយុទេ ខ្លួនខ្ញុំ នឹងស្វែងរកភោជនជាទីសប្បាយ ឲ្យឆន្នៈមានអាយុ ប្រសិនបើមិនមានភេសជ្ជៈ ជាទីសប្បាយ សម្រាប់ឆន្នៈមានអាយុទេ ខ្លួនខ្ញុំ នឹងស្វែងរកភេសជ្ជៈ ជាទីសប្បាយ ឲ្យឆន្នៈមានអាយុ ប្រសិនបើមិនមានមនុស្ស ជាឧបដ្ឋាកដ៏សមគួរ សម្រាប់ឆន្នៈមានអាយុទេ ខ្លួនខ្ញុំនឹងបម្រើឆន្នៈមានអាយុ ឆន្នៈមានអាយុ កុំកាន់យកកាំបិតឡើយ ឆន្នៈមានអាយុ ចូរញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ យើងប្រាថ្នាឲ្យឆន្នៈមានអាយុ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅណាស់។
[២២៣] ឆន្នភិក្ខុឆ្លើយថា ម្នាលអាវុសោសារីបុត្រ ភោជនជាទីសប្បាយ សម្រាប់ខ្ញុំមិនមែនគ្មានទេ ភេសជ្ជៈជាទីសប្បាយសម្រាប់ខ្ញុំ មិនមែនគ្មានទេ មនុស្សជាឧបដ្ឋាកដ៏សមគួរ សម្រាប់ខ្ញុំមិនមែនគ្មានទេ ម្នាលអាវុសោសារីបុត្រ តែថា ខ្ញុំធ្លាប់បម្រើព្រះសាស្តា យូរអង្វែងមកហើយ ដោយសេចក្តីពេញចិត្តពិតៗ មិនមែនបម្រើ ដោយសេចក្តីមិនពេញចិត្តទេ
ID: 636848258691664164
ទៅកាន់ទំព័រ៖